នឹកស្រែ នឹកស្រុក នឹកពុក នឹកម៉ែ នឹកអ្នកដែលធ្លាប់ថែ នឹកអ្នកដែលធ្លាប់នៅក្បែរ

លួចស្នេហ៍អ្នកគ្រូក្រមុំ (ខេម)
I. ខ្ញុំជាសិស្សម្នាក់ស្នេហ៍គ្រូក្រមុំ លាក់ក្នុងអារម្មណ៍មិនហ៊ានចេញស្តី ម៉ោងគ្រូបង្រៀន ខ្ញុំអរលាយភ័យ ស្រមើស្រមៃថាបានស្ម័គ្រថែ។
II. ខ្ញុំជាសិស្សម្នាក់ស្នេហ៍គ្រូម្នាក់ឯង ទាំងចិត្តចំបែងខ្វាយខ្វលឥតល្ហែ ខំប្រឹងរៀនសូត្រ ធ្វើសិស្សពូកែ ពេលផ្តើមមានស្នេហ៍ហានៅក្នុងចិត្ត។
R. សិស្សស្រលាញ់គ្រូ តើខុសដែរទេ បើមានចិត្តស្នេហ៍ស្ម័គ្រស្មោះមិនល្អៀង អ្វីៗក្នុងលោកអាចប្រែមិនទៀង តែខ្ញុំមិនល្អៀងប៉ងស្មោះជាគូ។
III. ផ្ញើចិត្តស្រលាញ់តាមការសិក្សា ផ្ញើពាក្យសន្យាតាមការតស៊ូ រៀនចប់មានប្រាក់ខ្ញុំមិនទុកយូ ដណ្តឹងអ្នកគ្រូធ្វើជាប្រពន្ធ។
(ច្រៀង R និង III ម្តងទៀត)
R. សិស្សស្រលាញ់គ្រូ តើខុសដែរទេ បើមានចិត្តស្នេហ៍ស្ម័គ្រស្មោះមិនល្អៀង អ្វីៗក្នុងលោកអាចប្រែមិនទៀង តែខ្ញុំមិនល្អៀងប៉ងស្មោះជាគូ។
III. ផ្ញើចិត្តស្រលាញ់តាមការសិក្សា ផ្ញើពាក្យសន្យាតាមការតស៊ូ រៀនចប់មានប្រាក់ខ្ញុំមិនទុកយូ ដណ្តឹងអ្នកគ្រូធ្វើជាប្រពន្ធ។
រៀនចប់មានប្រាក់ខ្ញុំមិនទុកយូ ដណ្តឹងអ្នកគ្រូធ្វើជាប្រពន្ធ។

សូមចុចប៉ូតុងខាងក្រោម

Previous Post Next Post

نموذج الاتصال