មន្តស្នេហ៍ពិតប្រាកដកើតចេញពីខាងក្នុង
មន្តស្នេហ៍ដែលមិនត្រឹមតែលើរូបរាងខាងក្រៅ... វាជាការពិតដែលថា មនុស្សមួយចំនួនគ្រាន់តែញញឹម ក៏អាចទាក់ទាញចិត្តអ្នកដទៃបានយ៉ាងអស្ចារ្យ ឬអ្នកខ្លះទោះមិនបានផាត់មុខក្រាស់ៗ ឬប្រើប្រាស់របស់ម៉ាកថ្លៃៗ ក៏ប៉ុន្តែពួកគេបែរជាមានថាមពលពិសេសមួយ ដែលធ្វើឱ្យអ្នកណាក៏ចង់នៅក្បែរ។
នោះក៏ព្រោះតែ មន្តស្នេហ៍ពិតប្រាកដកើតចេញពីខាងក្នុង មិនមែនត្រឹមតែរូបរាងខាងក្រៅបណ្ដោះអាសន្ននោះទេ។
នោះក៏ព្រោះតែ មន្តស្នេហ៍ពិតប្រាកដកើតចេញពីខាងក្នុង មិនមែនត្រឹមតែរូបរាងខាងក្រៅបណ្ដោះអាសន្ននោះទេ។
អំពីចិត្តដែក
នេះគឺជាគេហទំព័រចិត្តដែកដែលបានកែសម្រួលឡើងយ៉ាងសម្រិតសម្រាំង។
សូមបញ្ជាក់ថានេះគ្រាន់តែជាទំព័រមួយក្នុងចំណោមទំព័រជាច្រើនទៀតដែលបានកែសម្រួល និងស្ថាបនាឡើងដោយ ចិត្តដែក ដើម្បីផ្តល់នូវបទពិសោធន៍ដ៏វិសេសវិសាល។
| លរ. | English Proverb | Khmer Translation |
|---|---|---|
| 1 | Let bygones be bygones. | ឆ្កែដេកកុំដាស់រឿងចាស់កុំរំលឹក។ |
| 2 | The leopard cannot change his spots. | ឆ្កែកន្ទុយខ្វៀនវានៅតែខ្វៀន។ |
| 3 | Barking dogs never bite. | ឆ្កែព្រុះមិនដែលខាំ។ |
| 4 | Cats hide their claws. | ឆ្មាលាក់ក្រចក។ |
| 5 | When the cat is away, the mice will play. | ឆ្មាមិននៅកណ្តុរឡើងរាជ។ |
| 6 | Make hay while the sun shines. | ឆ្លៀតបានខំប្រឹងឆ្លៀតទៅ (ត្រីងៀតឆ្លៀតពង)។ |
| 7 | Walls have ears. | ជញ្ជាំងមានត្រចៀក។ |
| 8 | A bad workman blames his tools. | ជាងមិនកើតតែងបន្ទោសឧបករណ៏។ |
| 9 | A miss is as good as a mile. | ជិតបានជោគជ័យក៏មានន័យថាបរាជ័យដែរ។ |
| 10 | Life is struggle. | ជីវិតគឺជាការតស៊ូ |
| 11 | A fruitless life is a useless life. | ជីវិតគ្មានផ្លែផ្កាជាជីវិតគ្មានន័យ |
| 12 | No success without hard work. | ជ័យជំនះមិនដែលកើតឡើងដោយគ្មានការខិតខំឡើយ |
| 13 | Nothing succeeds like success. | ជ័យជំនះមួយគឺពិតជាជួយទៅរកមួយផ្សេងទៀត |
| 14 | Fingers are all thumbs. | ដៃភ្លើងជើងមាន់ |
| 15 | Strike while the iron is hot. | ដំដែកទាន់នៅក្តៅអប់រំកូនចៅទាន់នៅក្មេង |
| 16 | It’s the first step that is difficult. | ដំណាក់កាលដំបូងវាពិបាក |
| 17 | Let sleeping dogs lie. | ដំបៅមិនឈឺកុំយកឈើចាក់ |
| 18 | You cannot use a winnowing basket to hide a dead elephant. | ដំរីស្លាប់កុំយកចង្អេរបាំង |
| 19 | Little by little, a bird can make its nest. | តក់ៗពេញបំពង់ |
| 20 | Every cloud has a silver lining. | ក្រោយភ្លៀងមេឃស្រលះ |
| 21 | Easy come, easy go. | តែវាងាយស្រួលមកវាក៏ស្រួលទៅដែរ |
| 22 | When wine is in, wisdom is out. | តែសុរាចូលបញ្ញារត់ចេញហើយ |
| 23 | A rolling stone gathers no moss. | ថ្មរមៀលស្លែមិនកាន់ |
| 24 | Better buy than borrow. | ទិញប្រសើរជាងខ្ចី |
| 25 | Where there is no trust, there is no love. | ទីណាគ្មានសេចក្ដីទុកចិត្តទីនោះគ្មានសេចក្តីស្នេហា |
| 26 | Prosperity has many friends. | ទឹកត្រជាក់ត្រីកុំ |
| 27 | It takes two to make a quarrel. | ទៀងមិនឈ្នះទាល់ |
| 28 | A bamboo-shoot grows up to be bamboo. | ទំពាំងស្នងឬស្សី |
| 29 | Things wrongly obtained don’t bring success. | ទ្រព្យដែលបានមកដោយអំពើទុច្ចរិតមិនអាចផ្ដល់សុភម្គលបានឡើយ |
| 30 | Wealth does not always produce happiness. | ទ្រព្យសម្បត្តិមិនមែនតែងតែអាចផ្ដល់សុភម្គលបានទេ |
| 31 | Empty vessels make much noise. | ធុងទទេរទះលឺខ្លាំង |
| 32 | All work and no play make Jack a dull boy. | ធ្វើការងារច្រើនពេកហើយគ្មានកីឡាគ្មានប្រាជ្ញាឈ្លាសវៃឡើយ |
| 33 | Tit for tat. | ឈាមស្រែកស្បែកហៅ |
| 34 | As you make your bed, so you must lie on it. | សក់អ្នកណាក្បាលអ្នកនោះ |
| 35 | Do right and fear no man. | ធ្វើត្រូវកុំខ្លាច |
| 36 | Never put off till tomorrow what you can do today. | ធ្វើអ្វីធ្វើអោយហើយកុំទុកដល់ថ្ងៃស្អែក |
| 37 | The rain falls on every roof. | នៅក្រោមមេឃគ្មានអ្នកណាម្នាក់ចៀសទឹកភ្លៀងបានឡើយ |
| 38 | When a man is angry, he cannot be in the right. | នៅពេលមនុស្សម្នាក់ខឹងគេពិតជាមិនដឹងខុសត្រូវឡើយ |
| 39 | Trouble brings experience, experience brings wisdom. | បញ្ហានាំមកនូវបទពិសោធន៍ហើយបទពិសោធន៍នាំមកនូវគតិបណ្ឌិត |
| 40 | Half a loaf is better than none. | ចិត្តតិចស៊ីត្រីអាំងចិត្តខ្លាំងស៊ីអំបិល |
| 41 | To bow the body is easy, to bow the will is hard. | បន្ទន់ខ្លួនវាស្រួលបន្ទន់ចិត្តវាពិបាក |
| 42 | Fight fire with fire. | បន្លាមុតត្រូវយកបន្លាជួស |
| 43 | Failure is a pillar of success. | បរាជ័យជាគ្រឹះនៃជ័យជំនះ |
| 44 | To kill two birds with one stone. | ព្រួញមួយបាញ់បានសត្វពីរ |
| 45 | Losing goods is less important than losing respect. | បាត់បង់របស់មិនសំខាន់ជាងបាត់បង់យសសក្ដិឡើយ |
| 46 | The more one gets, the more one wants. | បានច្រើនកាលណាប្រាថ្នាច្រើនកាលនោះ |
| 47 | Sin is the root of sorrow. | បាបកម្មជាដើមចមនៃសេចក្ដីទុកព្រួយ |
| 48 | A closed mouth catches no flies. | បិទមាត់រុយចូលមិនរួចឡើយ |
| 49 | A man without education is like soup without seasoning. | បុរសគ្មានបាក់ឌុបដូចទឹកស៊ុបគ្មានប៊ីចេង |
| 50 | Poor in wealth is better than poor in opinion. | បើក្រទ្រព្យក៏ក្រចុះកុំអោយទាល់គំនិត |
| 51 | Live now, pay later. | បើគិតតែសប្បាយបច្ចុប្បន្នពិតជាមានបញ្ហានៅអនាគត |
| 52 | Neither a borrower nor a lender be. | ថោកអីនឹងដៃថ្លៃអីនឹងមាត់ |
| 53 | If you want peace, be ready for war. | បើចង់រស់ក្នុងសន្តិភាពត្រូវត្រៀមខ្លួនជាស្រេចដើម្បីធ្វើសង្គ្រាម |
| 54 | If you want a thing done well, do it yourself. | បើចង់ធ្វើកិច្ចការមួយបានល្អត្រូវធ្វើវាដោយខ្លួនឯង |
| 55 | New broom sweeps clean. | បើមានមនុស្សថ្មីអ្វីៗត្រូវផ្លាស់ប្តូរ |
| 56 | If you don’t help row, don’t slow the boat down. | បើមិនជួយចូកជួយចែវកុំយកជើងរាទឹក |
| 57 | Nothing seeks, nothing finds. | បើមិនរកវាពិតជាមិនឃើញឡើយ |
| 58 | If you love someone, don’t forget yourself. | បើស្រលាញ់អ្នកណាម្នាក់ចូរកុំភ្លេចស្រលាញ់ខ្លួនឯង |
| 59 | Love me, love my dog. | បើស្រលាញ់ខ្ញុំចូរស្រលាញ់អ្វីដែលខ្ញុំស្រលាញ់ |
| 60 | The wish is father to the thought. | បំណងគឺជាបិតានៃគំនិត |
| 61 | Drinking without getting drunk is pointless. | ផឹកផឹកអោយគេសែងផឹកដើរខ្លួនឯងផឹកធ្វើអ្វី? |
| 62 | We can’t renew our youth. | ផ្ការុះរោយទៅហើយមិនអាចក្រពុំវិញឡើយ |
| 63 | Moderation is the best policy. | ផ្លូវកណ្តាលគឺជាគោលការណ៍ដ៏ល្អបំផុត |
| 64 | Out of the mouth of babies comes truth. | ក្មេងច្រើននិយាយត្រង់ |
| 65 | Speech is the picture of the mind. | ពាក្យសំដីជារូបភាពនៃចិត្តគំនិត |
| 66 | Time is money. | ពេលវេលាជាមាសប្រាក់ |
| 67 | Time will show who is right. | ពេលវេលាដែលកន្លងទៅវានឹងបង្ហាញថានរណាជាអ្នកត្រូវ |
| 68 | Time and tide wait for no man. | ពេលវេលានិងខ្សែទឹកមិនរង់ចាំនរណាឡើយ |
| 69 | Time lost cannot be found again. | ពេលវេលាដែលកន្លងផុតទៅមិនអាចវិលត្រឡប់ឡើយ |
| 70 | Do as teachers say, not as teachers do. | ពុតគ្រូកុំត្រាប់ច្បាប់គ្រូអោយយក |
| 71 | Exception proves the rule. | ពុំអាចទៅជាច្បាប់បានទេបើចេះតែមានការអធ្យាស្រ័យ |
| 72 | Where there’s a will, there’s a way. | ព្យាយាមគង់បានសម្រេច |
| 73 | God helps those who help themselves. | ព្រះជួយមនុស្សដែលចេះជួយខ្លួនឯង |
| 74 | Laziness makes you poor, hard work makes you rich. | ភាពខ្ជិលច្រអូសធ្វើអោយក្រប៉ុន្តែការខិតខំធ្វើការធ្វើអោយមានបាន |
| 75 | Necessity is the mother of invention. | ភាពខ្វះខាតជាមាតានៃការបង្កើត |
| 76 | The devil makes work for idle hands. | ភាពគ្មានការងារធ្វើជាដើមចមអោយមនុស្សបង្ករជាបញ្ហា |
| 77 | Idleness is the root of all evils. | ភាពគ្មានការងារធ្វើជាឬសគល់នៃសេចក្តីអាក្រក់ទាំងឡាយ |
| 78 | Hunger drives the wolf out of the wood. | ភាពអត់ឃ្លានបានជំរុញអោយឆ្កែចចកចេញពីព្រៃ |
| 79 | One master in the house is enough. | ភ្នំមួយមិនអាចមានខ្លាពីរ |
| 80 | A drowning man will catch at a straw. | មានអាសន្នបន់អោយគេជួយ |
| 81 | A man without knowledge is like a ship without a rudder. | មនុស្សគ្មានវិជ្ជាដូចនាវាគ្មានចង្កូត |
| 82 | Every man has his faults. | មនុស្សគ្រប់រូបតែងតែមានកំហុស |
| 83 | So many heads, so many minds. | មនុស្សច្រើនគំនិតច្រើន |
| 84 | Dead men tell no tales. | ឃើញក្តាមឈូសទើបស្រក់ទឹកភ្នែក |
| 85 | Birds of a feather flock together. | ឆ្នាំងណាគ្របហ្នឹង |
| 86 | People are never satisfied. | មនុស្សមានចំនង់មិនចេះស្កប់ស្កល់ |
| 87 | Still waters run deep. | ក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ |
| 88 | Many hands make light work. | សាមគ្គីជាកំលាំង |
| 89 | Eat to live, not live to eat. | ស៊ីដើម្បីរស់តែមិនមែនរស់ដើម្បីស៊ី |
| 90 | It’s better to be late than "the late" (dead). | សុខចិត្តអោយវាយឺតចុះប្រសើរជាងស្លាប់ |
| 91 | Health is better than wealth. | សុខភាពល្អប្រសើរជាងមានទ្រព្យសម្បត្តិ |
| 92 | More haste, less speed. | សន្សឹមៗកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា |
| 93 | Safety first. | សុវត្តិភាពជាចំបង |
| 94 | Money lent is money spent. | ស៊ូអោយតែកុំអោយខ្ចី |
| 95 | Like father, like son. | ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ |
| 96 | He who sows will reap. | អ្នកណាសាបព្រោះអ្នកនោះទទួលផល |
| 97 | He who laughs last, laughs loudest. | អ្នកសើចក្រោយគេសើចលឺជាងគេ |
| 98 | Fine feathers do not make fine birds. | អ្នកស្លៀកពាក់ស្អាតមិនមែនមានន័យថាល្អឡើយ |
| 99 | Everything has a beginning. | អ្វីៗទាំងអស់សុទ្ធតែមានការចាប់ផ្តើមរបស់វា |
| 100 | Honesty is the best policy. | អំពើសុច្ចរិតជាអំពើដ៏ល្អបំផុត |

Post a Comment
សូមចុចប៉ូតុងខាងក្រោម