នឹកប្រពន្ធវិញផង
🎤 ច្រៀងដោយ៖ បាន មុន្នីល័ក្ខ
ទំនុកច្រៀង
នឹកប្រពន្ធផង កុំឱ្យអូននឹកតែឯងអី
រវល់ម្តេចក្តី កុំភ្លេចលៃនឹកអូនផងណា
ព្រឹកម្តង ថ្ងៃម្តង យប់ម្តង ប៉ុណ្ណឹងក៏បានជីវា
ចង់ប្រាប់ថា ខាងនេះនឹកបងលើសហើយ
នៅមិនសុខទេ មាសមេអូននឹកបងណាស់
ដៃអូនចង់ប៉ះ បេះដូងចង់ក្បែរត្រាណត្រើយ
ពេលនេះអូនសែនរងា អូនចង់គេងជិតកៀកកើយ
ឱ! ប្ដីអូនអ្ហើយ បងអ្ហើយអូនចង់តែយំ
គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ
ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ
បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ
បងស៊ូ បងខំ តស៊ូមិនខ្លាចនឿយហត់
ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក
លង់លក់ដំណេក សុបិនឃើញអូនផងពៅ
ប្រពន្ធចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ
ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង
អូនចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ
ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង
អត្ថន័យចម្រៀង
បទចម្រៀងនេះជាការបញ្ចេញអារម្មណ៍នឹករលឹក និងស្នេហាដ៏ជ្រាលជ្រៅរបស់ប្រពន្ធចំពោះប្តីដែលនៅឆ្ងាយ។
នាងនឹកឃើញគាត់គ្រប់ពេលវេលា និងជម្រុញឱ្យប្តីថា កុំភ្លេចនឹកនាងឱ្យសូម្បីតែពេលរវល់។
បទចម្រៀងនេះក៏ផ្តល់ការលើកទឹកចិត្ត និងការថែរក្សាសុខភាពដល់ប្តីដែលកំពុងតស៊ូធ្វើការងារនៅក្រៅ។
ស្នេហាដ៏ស្អាតស្អំនេះគឺស្ថិតស្ថេររហូតដល់ចាស់ជរា ដែលជាការសន្យារបស់ប្រពន្ធចំពោះប្តី។
Post a Comment
សូមចុចប៉ូតុងខាងក្រោម