

🍜 ផាត់ថៃងាយៗ សម្រាប់ធ្វើទុកញ៉ាំលេង
ផាត់ថៃ (Pad Thai) គឺជាមុខម្ហូបគុយទាវឆាដ៏ល្បីល្បាញមួយរបស់ប្រទេសថៃ ដែលមានរសជាតិផ្អែម ប្រៃ និងជូរត្រប់ចូលគ្នាយ៉ាងសម្របសម្រួល។ មុខម្ហូបនេះតែងតែជាជម្រើសពិសេសនៅតាមភោជនីយដ្ឋានបែបថៃ ហើយក៏អាចធ្វើបានយ៉ាងងាយស្រួលនៅផ្ទះ ដោយប្រើគ្រឿងផ្សំដែលរកបានមិនលំបាក។ បើអ្នកចង់សាកល្បងធ្វើផាត់ថៃឆ្ងាញ់ៗសម្រាប់ញ៉ាំលេង ឬចែករំលែកជាមួយគ្រួសារ អ្នកអាចអនុវត្តតាមវិធីខាងក្រោមបានយ៉ាងងាយ។
🛒 គ្រឿងផ្សំសម្រាប់ផាត់ថៃ
- គុយទាវ ១៥០ ក្រាម
- បង្គា ៦ ដុំ
- តៅហ៊ូចំណិត កន្លះពែង
- ស៊ុត ២ គ្រាប់
- សណ្ដែកបណ្ដុះ ១ ពែង
- ស្លឹកគូឆាយ (ហាន់) កន្លះពែង
- សណ្ដែកដីលីង ១ ស្លាបព្រាបាយ
- ម្ទេសម៉ដ្ឋ ១ ស្លាបព្រាបាយ
- ឆៃប៉ូវចិញ្ច្រាំ ២ ស្លាបព្រាបាយ
- ទឹក កន្លះពែង
- ប្រេងបន្លែ
- ក្រូចឆ្មារ
💧 គ្រឿងផ្សំសម្រាប់ទឹកជ្រលក់
- ខ្ទឹមក្រហម ៣ កំពឹស
- ស្ករត្នោត ៤ ស្លាបព្រាបាយ
- ទឹកត្រី ៣ ស្លាបព្រាបាយ
- ទឹកអម្ពិល ២ ស្លាបព្រាបាយ
👩🍳 វិធីធ្វើ
១. ហាន់តៅហ៊ូ ស្លឹកគូឆាយ និងខ្ទឹមក្រហមជាចំណិតៗ។ សម្អាតបង្គាឲ្យបានស្អាត។
២. សម្រាប់ទឹកជ្រលក់៖ ដាក់ខ្ទះកំដៅប្រេង បំពងខ្ទឹមក្រហមឲ្យក្រអូប បន្ថែមស្ករត្នោត កូរ រួចចាក់ទឹកត្រី និងទឹកអម្ពិល កូរឲ្យចូលគ្នា។
៣. កំដៅខ្ទះម្ដងទៀត ដាក់ប្រេង ចៀនស៊ុតឲ្យបែក រួចដាក់បង្គា តៅហ៊ូ និងឆៃប៉ូវ កូរឲ្យសព្វ។ បន្ថែមសរសៃគុយទាវ និងទឹកបន្តិច រួចចាក់ទឹកជ្រលក់ចូល កូរឲ្យសរសៃទន់ និងជាប់រសជាតិ។
៤. ចុងក្រោយ ដាក់ស្លឹកគូឆាយ និងសណ្ដែកបណ្ដុះ កូរឲ្យសព្វម្ដងទៀត បន្ថែមម្ទេស និងសណ្ដែកដីលីង។ ដួសដាក់ចាន តុបតែងស្អាតៗ និងច្របាច់ក្រូចឆ្មារបន្តិច។
ប្រភព៖ whatrecipe | ប្រែសម្រួល៖ មានរតនា
Post a Comment
សូមចុចប៉ូតុងខាងក្រោម