នឹកប្រពន្ធផង កុំឱ្យអូននឹកតែឯងអី រវល់ម្តេចក្តី កុំភ្លេចលៃនឹកអូនផងណា ព្រឹកម្តង ថ្ងៃម្តង យប់ម្តង ប៉ុណ្ណឹងក៏បានជីវា ចង់ប្រាប់ថា ខាងនេះនឹកបងលើសហើយ នៅមិនសុខទេ មាសមេអូននឹកបងណាស់ ដៃអូនចង់ប៉ះ បេះដូងចង់ក្បែរត្រាណត្រើយ ពេលនេះអូនសែនរងា អូនចង់គេងជិតកៀកកើយ ឱ! ប្ដីអូនអ្ហើយ បងអ្ហើយអូនចង់តែយំ គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ ប្រពន្ធចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ​ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ អូនចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង
ពត៌មានផ្សេងៗ សូមចុច អែដមីន

ពាក្យស្លោកទាំង ១០ ដែលអ្នកគួរចងចាំ ដើម្បីដាស់តឿនខ្លួនឯងពេលបរាជ័យម្តងៗ

ដំណើរជីវិតរបស់មនុស្សម្នាក់ៗ តែងតែជួបប្រទះនូវរឿងរ៉ាវល្អនិងអាក្រក់ដើរដំណាលគ្នា។ ពេលខ្លះ អ្នកអាចនឹងឆ្លងកាត់នូវរឿងរ៉ាវអាក្រក់ទាំងដែលអ្នកមិនបានត្រៀមចិត្តទុក ហើយពេលខ្លះទៀតអ្នកអាច នឹងជួបនូវរឿងរ៉ាវល្អដែលស្ទើរតែនឹកស្មានមិនដល់។ យ៉ាងណាមិញថ្ងៃនេះ ក្រុមការងាររបស់យើងនឹងធ្វើការចែករំលែកនូវពាក្យស្លោកចំនួន ១០ ដែលអ្នកគួរចងចាំ ដើម្បីដាស់តឿនខ្លួនឯងពេលបរាជ័យម្តងៗ។

១. គំនិតអវិជ្ជមានរបស់អ្នកដទៃ មិនមែនជាបញ្ហាដែលអ្នកត្រូវគិតនោះទេ
២. ភាពឈឺចាប់ គឺជាផ្នែកមួយនៃការរីកចម្រើន
៣. ការប្រឹងប្រែងនិងតស៊ូរបស់អ្នក នឹងផ្តល់នូវអ្វីដែលអ្នកចង់បាន
៤. បញ្ហាដែលអ្នកជួប គឺសុទ្ធតែមានដែនកំណត់
៥. អត្តចរិតមានតម្លៃលើសចំណេះដឹង
៦. អនាគតរបស់អ្នក គឺរំពឹងផ្អែកលើទម្លាប់ប្រចាំថ្ងៃរបស់អ្នក
៧. ការគិតមុននឹងនិយាយ ធ្វើឲ្យពាក្យសម្តីរបស់អ្នកមានតម្លៃ
៨. គិតមិនធ្វើ ស្មើនឹងលទ្ធផលសូន្យ
៩. ការគិតវិជ្ជមាន គឺជាអាហារបំប៉នដ៏ល្អសម្រាប់ខួរក្បាល
១០. រំពឹងទុករឹតតែខ្លាំង ឈឺចាប់រឹតតែខ្លាំង

សរុបរួមមកវិញមិនថា ខណៈនេះអ្នកបានជួបប្រទះនូវបញ្ហាអ្វីមួយក្នុងកម្រិតធំក្តីតូចក្តី អ្នកត្រូវរៀនចេះផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង ក្នុងការប្រឈមមុខជាមួយបញ្ហាដែលខ្លួនបានជួបប្រទះ ជាជាងបង្ហាញភាពទន់ខ្សោយរបស់ខ្លួន៕

អត្ថបទដោយ ៚ https://kramapost.com/tag/%E1%9E%83%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86







إرسال تعليق

សូមចុចប៉ូតុងខាងក្រោម
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.