នឹកប្រពន្ធផង កុំឱ្យអូននឹកតែឯងអី រវល់ម្តេចក្តី កុំភ្លេចលៃនឹកអូនផងណា ព្រឹកម្តង ថ្ងៃម្តង យប់ម្តង ប៉ុណ្ណឹងក៏បានជីវា ចង់ប្រាប់ថា ខាងនេះនឹកបងលើសហើយ នៅមិនសុខទេ មាសមេអូននឹកបងណាស់ ដៃអូនចង់ប៉ះ បេះដូងចង់ក្បែរត្រាណត្រើយ ពេលនេះអូនសែនរងា អូនចង់គេងជិតកៀកកើយ ឱ! ប្ដីអូនអ្ហើយ បងអ្ហើយអូនចង់តែយំ គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ ប្រពន្ធចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ​ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ អូនចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង
ពត៌មានផ្សេងៗ សូមចុច អែដមីន

ដើម្បី​បង្កើតវេបសាយ (Website)

ដើម្បី​បង្កើតវេបសាយ (Website) បច្ចុប្បន្នវេបសាយ (Website)ដើរតួនាទីសំខាន់ណាស់ក្នុងការជួយផ្សព្វផ្សាយពីផលិតផល សេវាកម្ម ឬព័ត៌មានផ្សេងៗរបស់ប្រទេស ក្រសួង
Estimated read time: 0 min


ដើម្បី​បង្កើតវេបសាយ (Website) បច្ចុប្បន្នវេបសាយ (Website)ដើរតួនាទីសំខាន់ណាស់ក្នុងការជួយផ្សព្វផ្សាយពីផលិតផល សេវាកម្ម ឬព័ត៌មានផ្សេងៗរបស់ប្រទេស ក្រសួង ក្រុមហ៊ុន អង្គការ ស្ថាប័ននានានៅតាមបណ្តាយអ៊ីធឺណិត (Internet)។ វេបសាយគឺជាកន្លែងមួយដែលអាចអោយអតិថិជនឬអ្នកប្រើប្រាស់នៅលើពិភពលោកចូលមកយកព័ត៌មានផ្សេងៗបានយ៉ាងងាយស្រួល។ ដូចនេះការមានវេបសាយគឺជារឿងចាំបាច់នៅក្នុងសម័យកាលបច្ចុប្បន្ន។ អត្ថបទនេះនឹងពន្យល់ថាតើដើម្បីបង្កើត វេបសាយមួយត្រូវធ្វើអ្វីខ្លះ? ហើយត្រូវការចំណេះដឹងអ្វីខ្លះ?

ឈ្មោះដមែន (Domain Name) គឺជាអាស័យដ្ឋានរបស់វេបសាយ។ បើប្រៀបធៀបជាមួយនឹងគេហដ្ឋាន វាគឺជាអាសយដ្ឋានរបស់គេហដ្ឋានដែលមានតែមួយគត់នៅលើពិភពលោក។ ឈ្មោះដែនគឺមានទ្រង់ទ្រាយដូចជា techfree.info google.com yahoo.com ជាដើម។ អ្នកអាចទិញឈ្មោះដែនពីក្រុមហ៊ុនជាច្រើននៅលើពិភពលោក។ ខាងក្រោមគឺជាក្រុមហ៊ុនមួយចំនួនដែលអ្នកអាចស្វែងរកទិញឈ្មោះដែនបាន។ Domain.com   NameCheap  Godaddy

Hosting គឺកន្លែងសំរាប់ទុកដាក់ទិន្នន័យវេបសាយរបស់អ្នក។ Hosting គឺជាផ្ទះដែលអ្នកប្រើអ៊ីនធឺណិតនៅលើពិភពលោកអាចចូលមកទាញយកព័ត៌មានផ្សេងៗមកមើល។ លោកអ្នកអាចទិញសេវាកម្ម Hosting នេះពីក្រុមហ៊ុនខាង Hosting ក្រោមបាន។ Dreamhost  eUKhost  1&1 Internet Liquid Web  (IS) Interserver

កំណត់ព័ត៌មាន Name Server ព័ត៌មានName Serverគឺជាព័ត៌មានសំរាប់ប្រាប់ថាតើឈ្មោះដែនមួយនេះមានកន្លែងទុកទិន្នន័យនៅកន្លែងណា។ នៅពេលអ្នកទិញសេវាកម្ម Hosting នោះក្រុមហ៊ុន Hosting នោះនឹងប្រាប់ព័ត៌មាន Name Server មកអ្នក។ ហើយអ្នកយកព័ត៌មាននេះទៅកំណត់នៅក្រុមហ៊ុនដែលអ្នកបានទិញឈ្មោះដែន។ ព័ត៌មាន Name Server មានទ្រង់ទ្រាយដូចជា ns1.mynameserver.com ns2.mynameserver.com ជាដើម។

FTP គឺជាកម្មវិធីដែលអ្នកត្រូវប្រើដើម្បីបញ្ជូនទិន្នន័យវេបសាយពីកុំព្យូទ័ររបស់អ្នកទៅកាន់ Hosting ដែលអ្នកបានទិញ។ ខាងក្រោមគឺជាឈ្មោះកម្មវីធីមួយចំនួនដែលគេនិយមប្រើ។ ក្រុមហ៊ុន Hosting នឹងប្រាប់អ្នកពីព័ត៌មាន FTP នេះ។ FileZilla WinSCP

HTML or Content Management System (CMS) តើត្រូវបង្កើតទិន្នន័យវេបសាយយ៉ាងម៉េច? ទិន្នន័យវេបសាយត្រូវបង្កើតដោយប្រើបច្ចេកទេស HTML ។ តែបើអ្នកមិនចេះ HTML នោះអ្នកអាចប្រើប្រាស់កម្មវិធីCMSណាមួយដើម្បីជួយបង្កើតទិន្នន័យវេបសាយ ដោយមិនទាមទារចំណេះដឹងខាងសរសេរកម្មវិធីកុំព្យូទ័រ។ ខាងក្រោមគឺកម្មវិធីCMSមួយចំនួនដែលគេនិយមប្រើ៖ WordPress Joomla Drupal

Post a Comment

សូមចុចប៉ូតុងខាងក្រោម
សេចក្ដីបញ្ជាក់
ខ្ញុំសុំធ្វើការបញ្ជាក់ផងដែរថារាល់ទិន្នន័យទាំងអស់ដែលបានដាក់ផ្សាយឡើងគ្រាន់តែជាការរៀនអំពីវែបប្លក់ប៉ុណ្ណេះ ៕
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.