នឹកប្រពន្ធផង កុំឱ្យអូននឹកតែឯងអី រវល់ម្តេចក្តី កុំភ្លេចលៃនឹកអូនផងណា ព្រឹកម្តង ថ្ងៃម្តង យប់ម្តង ប៉ុណ្ណឹងក៏បានជីវា ចង់ប្រាប់ថា ខាងនេះនឹកបងលើសហើយ នៅមិនសុខទេ មាសមេអូននឹកបងណាស់ ដៃអូនចង់ប៉ះ បេះដូងចង់ក្បែរត្រាណត្រើយ ពេលនេះអូនសែនរងា អូនចង់គេងជិតកៀកកើយ ឱ! ប្ដីអូនអ្ហើយ បងអ្ហើយអូនចង់តែយំ គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ ប្រពន្ធចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ​ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ អូនចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង
ពត៌មានផ្សេងៗ សូមចុច អែដមីន

កុំ 10 យ៉ាង ដែលនាំឲ្យចិត្តរីករាយ

ការ​ចិញ្ចឹម​មាន់​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ កសិករ​ភាគច្រើន​ចិញ្ចឹម​មាន់​ក្នុងស្រុក ចំពោះ​មាន់​បរទេស​មាន​ការលូតលាស់​លឿន​មិនសូវមាន​អ្នក​ចិញ្ចឹម ដ
Estimated read time: 2 min


១. កុំប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ 
២. កុំប្រកួតប្រជែងច្រណែនឈ្នានីស 
៣. កុំពូកែខាងរិះគន់គេពេក 
៤. កុំខឹងក្រោធច្រើនពេក 
៥. កុំសោកស្ដាយនូវអ្វីដែលកន្លងហួស 
៦. កុំបារម្ភច្រើនពេកនាំឲ្យស្មុកស្មាញ
៧. កុំស្ដីបន្ទោសខ្លួនឯង
៨. កុំតូចចិត្ត ហើយស្ដីបន្ទោសខ្លួនឯង 
៩. កុំភ័យខ្លាចច្រើនពេក 
១០. ចូលធ្វើចិត្តឲ្យរីករាយសប្បាយ 

ដកស្រង់ដោយ : ចិត្តដែក 
រូបភាពដោយ : ហ្វេសប៊ុក 

កសិដ្ឋាន​ចិ​ញ្ជឹ​ម​មាន់​យក​ពង​ដោយ​ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ពី​អតីត​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​បាន​សម្រេចចិត្ត​ឈប់​ពី​ការងារ ហើយ​បាន​ងាក​មក​បើក កសិដ្ឋាន​ចិ​ញ្ជឹ​ម​មាន់​យក​ពង​ដោយ​ខ្លួនឯង​រហូត​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​មាន​ជំនាញ​ស្រាប់ គួប​ផ្សំ​មានការ​ណែនាំ​បណ្តុះបណ្តាល​បន្ថែម​ពី​មន្ត្រី​ពេទ្យសត្វ​បន្ថែម​ទៀត ។ ទោះជា​យ៉ាងនេះ​ក្តី​ម្ចាស់​កសិដ្ឋាន​រូប​នេះ​នៅ​មិន​ទាន់​ហ៊ាន​អះអាង​ថា ជាការ​ចិញ្ចឹម​មាន់​ តាម​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​ធម្មជាតិ​

​ការ​ចិញ្ចឹម​មាន់​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ  កសិករ​ភាគច្រើន​ចិញ្ចឹម​មាន់​ក្នុងស្រុក  ចំពោះ​មាន់​បរទេស​មាន​ការលូតលាស់​លឿន​មិនសូវមាន​អ្នក​ចិញ្ចឹម  ដោយសារតែ​គ្មាន​កន្លែង​ផលិត​ពូជ​នៅក្នុង​ប្រទេស  និង​មាន​តំលៃ​ខ្ពស់​ព្រោះ​នាំចូល​ពី​បរទេស ។  ខ្ញុំ​សូម​ណែនាំ​ពី​បទ​ពិសោធន៍​ចិញ្ចឹម​តាម​បច្ចេកទេស​របៀប​វិទ្យាសាស្ត្រ​ធម្មជាតិ  អ៊ី អ៊ិក្ស អិម ។​

១- ការ​ចិញ្ចឹម​មាន់​មេ​ ​ការ​រើស​ពូជ ត្រូវ​តាមដាន​រើស​មេ​ណា​ដែល​ជា​ពូជ​មាន់​សាយ​កូន ឆ្អឹង  និង​ដងខ្លួន​សមរម្យ​ល្មម មិន​រើស​ពណ៌​សម្បុរ ទ្រូង​បើកទូលាយ ដងខ្លួន​ខ្លី​ល្មម  គុម្ព​កន្ទុយ​ធំ ឆ្អឹង​គូថ​នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា ។  គួរតែ​ចាប់​ចិញ្ចឹម​ពី​មេមាន់​ប្រាំ​ក្បាល និង ឈ្មោល ១​ក្បាល​ឡើង  តែ​ត្រូវ​អនុវត្ត​អោយ​ខ្ជាប់ខ្ជួន អ៊ី អ៊ិក្ស អិម ។​

២- ការរៀបចំ​ទ្រុង​ សង់​ទ្រុង​បណ្តោយ​ថ្ងៃ​អោយបាន​ល្អ​សំរាប់​អោយមាន់ រោង​ធ្វើ​ពី​ឈើ ឬ  ឫស្សី​ប្រក់​ស្លឹក ខាងក្រោម​ក្រាល​ស៊ីម៉ងត៍ (​បើ​មាន​លទ្ធភាព​) រោយ​អង្កាម  ស្នូក​ទឹក និង​ស្នូក​ចំណី​ឧបករណ៍​សំរាប់ធ្វើ​សំបុក​អោយមាន់​ពង ។​

៣- ការ​បង្កាត់​ ​ត្រូវ​មាន​មាន់​ឈ្មោល​ធ្វើ​បា ១​ក្បាល សំរាប់​មាន់​ញី ១​ក្បាល  រៀបចំ​កន្លែង​សំរាប់​បង្កាត់​ផ្សេង សំរាប់​ពង​ផ្សេង ។​

៤- ការថែរក្សា​មាន់​ពង​ ឧស្សាហ៍​ជូត និង​បង្វិល​ពង​កុំឲ្យ​វា​ខះ បណ្តោយ​អោយ​ពង​មិន​ញាស់  និង​ពិនិត្យមើល​ចំនួន​ពង​អោយ​មេ​ក្រាប​ចំនួន ១០ ទៅ ១២​ពង សំរាប់​មេ​១​ក្បាល  ត្រូវ​យក​ស្លឹក​ស្តៅ ឬ​ថ្នាំជក់​ទ្រាប់​បាត​សំបុក​កុំឲ្យ​កើត​ស្រ​មើល ។​

៥- ការ​មើលថែ​មាន់​ញាស់​ពង​ ជាធម្មតា​មាន់​ក្រាប​ពង​ចំនួន ២០ ទៅ ២៣​ថ្ងៃ​ទើប​ញាស់​កូន ។ ក្រោយ​កូន​ញាស់  ត្រូវ​យក​ទាំង​មេ​ទាំង​កូន​ដាក់​នៅ​ក្នុង​ទ្រុង​មួយ​ដែល​ធ្វើ​ពី​ក្រដាស​រឹង  ឬ​បន្ទះ​ឫស្សី​ប្រវែង​ទទឹង ៨​តឹក កំពស់ ៦​តឹក ហើយ​ត្រូវ​បិទបាំង​អោយ​ជិត​នៅពេល​យប់  ឬ​ពេល​មេឃ​ត្រជាក់ ឬ​ដុត​ធ្យូង​ដាក់​ក្អម​កំដៅ ។ ក្រុង​ទុក​ក្នុង​ទ្រុង​នេះ ១០​ទៅ  ១៤​ថ្ងៃ ដោយ​ដាក់​ទឹក និង​ចំណី​អោយ​ស៊ីផឹក​រាល់ថ្ងៃ ។ លុះដល់​ថ្ងៃ​ទី  ១៥​ទើប​យក​មេ​មក​ដាក់​កន្លែង​បង្កាត់​វិញ  រីឯ​កូន​ត្រូវ​យក​ទៅ​កន្លែង​ចិញ្ចឹម​យក​សាច់ ។​

៦- ការថែរក្សា​មាន់​ យក​មេ EX-M លាយ​អោយមាន់​ផឹក​ជាប្រចាំ ក្រោយពេល​លាយ​ផ្សំ​អោយ​ផឹក​សល់  មិន​ត្រូវ​យក​ទឹក​ដែល​ផឹក​សល់​នោះ លើសពី ២៤​ម៉ោង​មក​ប្រើ​ទៀតឡើយ  មានន័យ​ថា​ប្តូរ​ទឹក​រៀងរាល់ ២៤​ម៉ោង​ម្តង ។​

​កំរិត​លាយ​ប្រើ​

​ ​        – មេ EX-M ១​លីត្រ លាយ​ទឹក  ១០០០០​លីត្រ សំរាប់​មាន់​ផឹក​រៀង​រាល់​ពេល (​ទឹកស្អាត ១០​លីត្រ លាយ​មេ​អ៊ី អ៊ិក្ស  អិម ១​សេ​សេ​) ។​
​        ​- យក EX-M បណ្តេញ ២០​សេ​សេ បូក​មេ EX-M ២០​សេ​សេ ទឹក ១០​លីត្រ បាញ់​លើ​ទ្រុងមាន់​ទាំង​ក្នុង និង​ក្រៅ លើ​ខ្លួន​មាន់  សំបុក ស្នូក​ទឹក ស្នូក​ចំណី រៀងរាល់ ៥​ទៅ ៧​ថ្ងៃ​ម្តង ។​
​         ​- អោយ​ចំណី​មាន់​ដែល​ធ្វើ​តាម​បច្ចេកទេស EX-M ស៊ី​គ្រប់គ្រាន់​រាល់ពេល ។​
​ ​        – យក​ម្សៅ​សំរិទ្ធិ ១​កញ្ចប់​តូច  លាយ​ជាមួយ​ចំណី​មាន់ ៥​គីឡូក្រាម ក្នុង​មួយ​សប្តាហ៍ អោយមាន់​ស៊ី ១ ឬ​២​ដង ។​
​         ​- យក​ម្សៅ​សំរិទ្ធិ  ១​កញ្ចប់​តូច លាយ​ជាមួយ​ទឹកស្អាត ៥​លីត្រ អោយមាន់​ផឹក​មួយ​សប្តាហ៍ ២​ដង ។​

៧- ការ​ចិញ្ចឹម​មាន់​សាច់​

​        ក​- ការរៀបចំ​កន្លែង​ចិញ្ចឹម​

​        ​- ក្រាល​អង្កាម​លើដី  ឬ​លើ​កន្លែង​ក្រាល​ស៊ីម៉ង់ត៍​កំពស់ ៨-១០​សង់ទីម៉ែត្រ ទទឹង ១​ម៉ែត្រ បណ្តោយ ៣​ម៉ែត្រ  ដាក់​បាន​មាន់​ចំនួន ២០-២៥​ក្បាល ។​
​        – យក​រនាបឫស្សី​កំពស់ ៦​តឹក  វ៉ៃ​ជា​ក្រឡាច​ក្រ​ត្រង់​បាំង​ជុំវិញ​បរិវេណ​ចិញ្ចឹម ហើយ​យក​សំណាញ់  ឬ​មុង​ចង​បន្ត​ពី​រនាំង​ឫស្សី​ឡើង​ចំនួន ១​ម៉ែត្រ ទៅ ១​ម៉ែត្រ​កន្លះ​ទៀត ។​
​        ​- យក​ក្រណាត់ ឬ​បាវ​ចាស់ៗ  បាំង​ចង​ជាមួយ​រនាំង​ឫស្សី​ឡើង​អោយ​បាន​កំពស់ ៣​តឹក ។​

​ខ​- ការថែរក្សា​ព្យាបាល​មាន់​

​ ​        – ការថែរក្សា : លាយ​មេ EX-M អោយ​ផឹក​រៀងរាល់ ២៤​ម៉ោង​ម្តង ។​
​ ​        – បាញ់​លើ​កន្លែង​មាន់  និង​បរិវេណ​ជុំវិញ​ពី ៥-៧​ថ្ងៃ​ម្តង ដោយ​ប្រើ EX-M បណ្តេញ​សត្វល្អិត ។​
​ ​        – យក​មេ EX-M ១​សេ​សេ បូក​កា​កស្ករ  ១​សេ​សេ បូក​ទឹក ៥០០​សេ​សេ លាយ​ច្របល់​ជាមួយ​ចំណី​មាន់ ៣​គីឡូក្រាម ។​
​ ​        – ការព្យាបាល : ករណី​មាន់​ឈឺ (​មាន់​សំកុក​) ហៀរ​សំបោរ រា​គស ឬ​រាគ​លឿង​ក្រ​ម៉ៅ យក​មេ EX-M បណ្តេញ បូក​មេ EX-M បញ្ច្រក ១​ថ្ងៃ ២​ដង ប្រើ ៣​ថ្ងៃ​ជាប់​គ្នា ។​

​កំរិត​ប្រើ​
​         ​- ចំពោះ​មាន់​តូច : EX-M បណ្តេញ ១​សេ​សេ បូក​មេ EX-M ១​សេ​សេ ។​
​ ​        – ចំពោះ​មាន់​ធំ : EX-M បណ្តេញ  ២​សេ​សេ បូក​មេ EX-M ២​សេ​សេ ។ ករណី​មាន់​មាន​ស្នាម​របួស​ដោយ​ជល់​គ្នា យក​មេ EX-M លាប​១​ថ្ងៃ ៣​ដង ដើម្បី​អោយ​ផ្សះ​ដំបៅ និង​ការពារ​កុំអោយ​មេរោគ​ឆ្លង​ចូល  ឯ​មាន់​ជល់​វិញ​យក​មេ EX-M លាយ​ទឹក​អោយ​ងូត​ជា​រៀងរាល់ថ្ងៃ ។​
​ ​- កំរិត​លាយ​ងូត : មេ EX-M ១​សេ​សេ​បូក​ទឹក ១​លីត្រ ។​

ប្រភពដើម ៖ https://sopheapprom.wordpress.com
កែសម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ

Post a Comment

សូមចុចប៉ូតុងខាងក្រោម
សេចក្ដីបញ្ជាក់
ខ្ញុំសុំធ្វើការបញ្ជាក់ផងដែរថារាល់ទិន្នន័យទាំងអស់ដែលបានដាក់ផ្សាយឡើងគ្រាន់តែជាការរៀនអំពីវែបប្លក់ប៉ុណ្ណេះ ៕
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.