...នៅពេលជួបមនុស្សដែល “ ពូកែជាង “
ឲ្យចេះរៀនចំណេះពីគេ មិនមែនទៅ
ច្រណែនគេនោះទេ ។
...នៅពេលជួបមនុស្សដែល “ ស្មើគ្នា “
ឲ្យចេះអង្គុយផ្លាស់ប្តូរទស្សនៈជាមួយគេ មិនមែន
ទៅអង្គុយប្រៀបធៀបជាមួយនឹងគេនោះទេ ។
....នៅពេលជួបមនុស្សដែល “ អន់ជាង “
ឲ្យចេះបង្រៀនដល់គេ ហើយរៀនសូត្រនូវអ្វី
ដែលគេធ្វើខុស កុំទៅធ្វើតាមគេ ។
មនុស្សគ្រប់រូបដែលចូលមកក្នុងជីវិតរបស់យើង
គឺអាចជាគ្រូរបស់យើងទាំងអស់ គ្មាននរណាម្នាក់
ដែលពូកែជាង ប្រសើរជាង អន់ជាង ......
មនុស្សគ្រប់រូបមានឧបសគ្គខុសៗគ្នាចូលមកក្នុងជីវិត
ចូររៀនសូត្រគ្រប់រូបភាពដែលចូលមករកអ្នក ហើយ
អ្នកនឹងបានជួបមនុស្សដែលគាំទ្រអ្នក រីកលូតលាស់
ទៅជាមួយគ្នា ......៚
Credit: Lim Sothy