បទ : បើអស់ចិត្ត
ដឹកនាំសម្តែង: គីម ផល្លីន
និពន្ឋទំនុកច្រៀង និង Melody: ខាន់ វិចិត្រទូ
និពន្ឋបទភ្លេង: Visal Record
ថតដោយ: គីម ផល្លីន
កាត់តរូបភាព: គីម ផល្លីន
ច្រៀងដោយ : អុីវ៉ា
( Official Lyric VIDEO )
អូនឃើញបងនៅជាមួយគេ
អូនឃើញមាសមេបងឈរឳបអ្នកថ្មី
ត្រឹមឈរនៅស្ងៀមមិនហ៊ានហាស្ដី
មិនទាន់ធ្វើអ្វីត្រឹមមើលពីចម្ងាយ
*ឈឺចាប់ហួសចិត្តតែខ្លាចគិតម្នាក់ឯង
*បើសិនពិតមែនបងមានអ្វីបកស្រាយ
*ទង្វើផ្លាស់ប្ដូរស្ងួនលែងដូចមុនហើយ
*លទ្ធផលចុងក្រោយទៅជាយ៉ាងណា
**បើអស់ចិត្តប្រាប់ត្រង់បងកុំលាក់បាំង
**អូនគ្មានសិទ្ធិប្រឆាំងអ្វីបងត្រូវការ
**យល់ស្របតាមគ្រប់យ៉ាង បងប្រាថ្នា
**ឆ្លើយមួយម៉ាត់ជីវាលែងចង់បន្ត
**បើអស់ចិត្តប្រាប់ត្រង់អូនមិនហាមថ្លៃ
**មិនឃាត់ឃាំងចរណៃបើអ្នកថ្មីល្អ
**បែរក្រោយជូតទឹកភ្នែកចេញ លែងអង្វរ
***មិនត្រដរសុំបងបន្តក្បែរ
ច្រៀងដោយ : កែវ វាសនា
បងឃើញអូននៅជាមួយគេ
បងឃើញមាសមេឈរឳបអ្នកថ្មី
ត្រឹមឈរនៅស្ងៀមមិនហ៊ានហាស្ដី
មិនទាន់ធ្វើអ្វីត្រឹមមើលពីចម្ងាយ
*ឈឺចាប់ហួសចិត្តតែខ្លាចគិតម្នាក់ឯង
*បើសិនពិតមែនអូនមានអ្វីបកស្រាយ
*ទង្វើផ្លាស់ប្ដូរស្ងួនលែងដូចមុនហើយ
*លទ្ធផលចុងក្រោយទៅជាយ៉ាងណា
**បើអស់ចិត្តប្រាប់ត្រង់មិនបាច់លាក់បាំង
**បងគ្មានសិទ្ធិប្រឆាំងអ្វីអូនត្រូវការ
**យល់ស្របតាមគ្រប់យ៉ាង អូនប្រាថ្នា
**ឆ្លើយមួយម៉ាត់ជីវាលែងចង់បន្ត
**បើអស់ចិត្តប្រាប់ត្រង់បងមិនហាមស្រី
**មិនឃាត់ឃាំងចរណៃបើអ្នកថ្មីល្អ
**បែរក្រោយជូតទឹកភ្នែក លែងអង្វរ
***មិនត្រដរសុំអូនបន្តក្បែរ