រៀនបង្កើត Blogger ឬ Blogspot (ប្លក់/ប្លុក) ដោយប្រើ Java/Script/HTML/CSS ហ្វ្រីមិនអស់លុយ និងអាចរកចំណូលបានថែមទៀតផង ។ Blogger ឬ Blogspot គឺជា Domain Free ដែលលោកអ្នកអាចបង្កើតដោយខ្លួនឯង និង សម្រាប់ចែករំលែកនូវចំណេះដឹងទូទៅ ។
ប្រសិនបើលោកចង់បាន គេហទំព័រមួយផ្ទាល់ខ្លួន វាមិនមែនជារឿង ពិបាកទៀតឡើយ ព្រោះបច្ចុប្បន្នយើងអាច ធ្វើការបង្កើតវា ដោយឥតគិតថ្លៃ និងងាយស្រួល។ សព្វថ្ងៃ មានក្រុមហ៊ុន Online ជាច្រើនដែលអនុញ្ញាត្តិអោយយើងធ្វើការបង្កើតគេហទំព័រដោយឥតគិតថ្លៃ និងងាយស្រួល ដូចជា Wordpress, Blogger, Wix.com... ជាច្រើនទៀត។ ពេលនេះយើងខ្ញុំសូមលើកយកការបង្កើតគេហទំព័រតាមរយះ Blogger។ សូមអនុវត្តដូចខាងក្រោម:
១. លោកអ្នកត្រូវមានគណនី Gmail មួយ (បើមិនទាន់មានសូមចុចទីនេះ Gmail)
២. បើកកម្មវិធីអ៊ីធឺណែត (Browser) រួចវាយ www.blogger.com បន្ទាប់មកបំពេញ អ៊ីម៉ែល និងលេខសំងាត់
៣. ចុច "New Blog"
៤. បំពេញពត៌មាន Blog របស់អ្នក
-Title: ដាក់មាតិកាសំរាប់ Blog
-Address: កំនត់អសយដ្ឋាន Blog (ឧ: cambodiabesttourguide.blogspot.com)
-Template: ជឿសរើសយកទំរង់នៃ Blog
៥. ចុចលើ "Create Blog" បន្ទាប់មកដាក់លេខទូរសព្ទ័ក្នុងប្រអប់ខាងក្រោមដើម្បីទទួលបាន
-Verification code. ក្រុមហ៊ុន Google នឹងផ្ញើរលេខកូដទៅកាន់ទូរសព្ទ័របស់អ្នក សូមវាយបញ្ជូល
-Verification Code ជាការស្រេច
សម្រួលអត្ថបទដោយ ៖ រៀនដើម្បីធ្វើស្រែ