នឹកប្រពន្ធផង កុំឱ្យអូននឹកតែឯងអី រវល់ម្តេចក្តី កុំភ្លេចលៃនឹកអូនផងណា ព្រឹកម្តង ថ្ងៃម្តង យប់ម្តង ប៉ុណ្ណឹងក៏បានជីវា ចង់ប្រាប់ថា ខាងនេះនឹកបងលើសហើយ នៅមិនសុខទេ មាសមេអូននឹកបងណាស់ ដៃអូនចង់ប៉ះ បេះដូងចង់ក្បែរត្រាណត្រើយ ពេលនេះអូនសែនរងា អូនចង់គេងជិតកៀកកើយ ឱ! ប្ដីអូនអ្ហើយ បងអ្ហើយអូនចង់តែយំ គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ ប្រពន្ធចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ​ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ អូនចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង
ពត៌មានផ្សេងៗ សូមចុច អែដមីន

IT (អាយធី) Information Technology

IT (អាយធី) ជា​ពាក្យ​កាត់​របស់ information Technology ប្រែជា​ភាសាខ្មែរ​យើង​ថា បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា ដែល​សិក្សា​ដោយ​ពឹងផ្អែក​លើ​ម៉ាស៊ីន​កុំព្យូទ័រ​
Estimated read time: 0 min

IT (អាយធី) ជា​ពាក្យ​កាត់​របស់ information Technology ប្រែជា​ភាសាខ្មែរ​យើង​ថា បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា ដែល​សិក្សា​ដោយ​ពឹងផ្អែក​លើ​ម៉ាស៊ីន​កុំព្យូទ័រ​សុទ្ធសាធ បើ​គ្មាន​ម៉ាស៊ីន​កុំព្យូទ័រ​ប្រហែល​ជា​គ្មាន​មុខ​វិជ្ជា​នេះ​ទេ។ កាល​ពី​បុរាណ​គេ​ចិញ្ចឹម​សត្វ​ដើម្បី​ផ្ញើ​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ការសិក្សា​ផ្នែក​ព័ត៌មាន​វិជ្ជា​ជំនាន់​បុរាណ គឺ​ការ​បង្ហាត់​សត្វ​ឲ្យ​ចេះ​ផ្ញើ​សារ ផ្ញើសំបុត្រ។

ការសិក្សា​ជំនាញ​ខាង IT នៅ​ពេល​បច្ចុប្បន្ន​កំពុងតែ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​សិស្ស​និស្សិត ពីព្រោះ​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ត្រូវការ​ផ្នែក​នេះ​យ៉ាង​ចាំបាច់​ក្នុង​ដំណាក់កាល​នៃ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ។ តាម​អ្នក​ដែល​មាន​បទពិសោធន៍​ខាង​ការ​រៀន​ខាង IT និង​អ្នកជំនាញ​បាន​អះអាង​ថា ដើម្បី​សិក្សា​ជំនាញ IT នេះ​បាន​ជោគជ័យ​យើង​ត្រូវ​ ៖

1. បង្កើន​ចំណេះដឹង​តាមរយៈ​ការ​អាន និង​ស្រាវជ្រាវ : ចំ​នុច​នេះ​ពិត​ជា​សំ​ខាន់​ណាស់​សំរាប់​យើង​ក្នុងការ​បង្កើន​ចំនេះដឹង​អោយ​ទាន់​បច្ចេក​វទ្យា​ដែល​កំពុង​តែ​រីក​ចំ​រើន ដូចជា​ការ​ស្រាវ​ជ្រាវ​តាម​រយៈ គេហទំព័រ, សៀវភៅ​អេឡិចត្រូនិក (E-books) និង​ឯកសារ​ណែនាំ ឬ​មើល​វីដេអូ​សម្រាប់​រៀន ។

2. ធ្វើការ​ផ្លាស់ប្ដូរ និង​ចែករំលែក​បទពិសោធន៍ : អ្នកខ្លះ​ចូលចិត្ត​លាក់​ចំណេះដឹង និង​អួតអាង​ហើយ​មិនព្រម​បង្ហាញ​ពី​ចំនុចខ្សោយ​របស់​ខ្លួន​ថែមទាំង​មិន​ទទួល​យក​មតិ​រិះគន់​ល្អៗ​ពី​មិត្តភ័ក្ដិ​ទៀតផង។ ការ​ប្រព្រឹត្ត​បែបនេះ នឹង​ធ្វើ​ឲ្យ​គេ​មិន​អាច​ទទួល​បាន​ចំណេះដឹង និង​បច្ចេកវិទ្យា​ថ្មីៗ​បានទេ ។ យើង​អាច​ធ្វើការ​ផ្លាស់ប្តូរ និង​ចែករំលែក​ចំណេះដឹង​តាមរយៈ វេទិកា (forum) ការសិក្សា​ជា​ក្រុម ការ​ចូលរួម​សិក្ខាសាលា ជាពិសេស​សាកសួរ​បទពិសោធន៍​ពី​អ្នក​ជំនាញ ។

3. អនុវត្តន៍​ឲ្យបាន​ច្រើនជាង​ទ្រឹស្តី : កាលណា​យើង​មាន​ចំណេះដឹង​ហើយ​យើង​ត្រូវតែ​អនុវត្តន៍​នូវ​ចំណេះដឹង​ដែល​យើង​បាន​រៀន​នោះ។ ការ​រៀន​ខាង IT គឺទាមទារ​ឲ្យ​យើង​អនុវត្តន៍​ឲ្យ​បាន​ច្រើន​ជាង​ទ្រឹស្ដី ដោយ​ធ្វើ​លំហាត់​ដែល​មាន​នៅ​ក្នុង​សៀវភៅ ការ​ចង់​ដឹង​ចង់​យល់ ព្យាយាម រកដំណោះស្រាយ ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ ធ្វើ​ការងារ​ដោយ​មិន​គិត​ប្រាក់ ឬ​ការងារបាន​កម្រៃ​ទាប​ដែល​ទាក់ទង​នឹង IT ។

4. រៀន​វគ្គ​ជំនាញ​ខ្លីៗ​ឲ្យ​បាន​ច្រើន : យើង​គួរ​លៃ​ពេលវេលា​ខ្លះ​ដើម្បី​ចូល​រៀន​វគ្គ​ជំនាញ​ខ្លីៗ ដែល​ចាត់ទុកថា​មាន​សារៈសំខាន់ និង​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​បាន​រៀន ព្រោះថា​មុខវិជ្ជា​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ កាន់តែ​មាន​ចំណេះដឹង​ខ្ពស់ ។

5. បង្កើន​ចំណេះដឹង​ខាង​ភាសាបរទេស : មិន​ត្រូវ​មើល​រំលង​ភាសាបរទេស​ឡើយ។ ទាំង​ក្នុង​ការងារ និង​ការសិក្សា​គឺ​ត្រូវការ​ចំណេះដឹង​ភាសាបរទេស​ចាំបាច់​មិន​អាច​ខ្សោយ​បាន។ យើង​ត្រូវ​រៀន​ចេះ​យ៉ាង​តិច​ក៏​បាន​ភាសា​អង់គ្លេស​មួយ​ដែរ ។

6. តស៊ូ​ព្យាយាម និង​អំណត់​អត់ធន់​ក្នុង​ពេល​ធ្វើ​ការងារ​និង​សិក្សា : អ្នកខ្លះ​ខ្វះ​ការ​ព្យាយាម ។ ពេលខ្លះ​គេ​ជួប​ប្រទះ​បញ្ហា​ច្រើនតែ​រាថយ ហើយ​ខ្លាច​មិន​ហ៊ាន​ធ្វើ។ប៉ុន្តែ​ពេល​ដែល​យើង​អាច​ជម្នះ​លើ​បញ្ហា​ទាំងអស់​នោះ​បាន យើង​នឹង​យល់ដឹង​កាន់តែ​ច្បាស់ ។

7. រៀន​កែប្រែ​ខ្លួន​ពី​អ្នកធ្វើ​មក​ជា​អ្នកគ្រប់គ្រង​វិញ : ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នកគ្រប់គ្រង យើង​គួរ​តែ​ចេះ​រៀបចំ​ការងារ​ចេះ​គ្រប់គ្រង​ពេល​វេលា​ប្រើប្រាស់​សមត្ថភាព ដើម្បី​ធ្វើ​ការងារ​ដោយ​គ្មាន​គិត​ពី​ការ​លំបាក សហការ​ល្អ ជាមួយ​សហសេវិក ហ៊ាន​ប្រឈមមុខ​ជាមួយ​ការងារ​ដោយ​មិន​រួញរា …។

កែសម្រួលអត្ថបទដោយ ៖ រៀនដើម្បីធ្វើស្រែ

إرسال تعليق

សូមចុចប៉ូតុងខាងក្រោម
សេចក្ដីបញ្ជាក់
ខ្ញុំសុំធ្វើការបញ្ជាក់ផងដែរថារាល់ទិន្នន័យទាំងអស់ដែលបានដាក់ផ្សាយឡើងគ្រាន់តែជាការរៀនអំពីវែបប្លក់ប៉ុណ្ណេះ ៕
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.