បទ ៖ OKតែមាត់
ដុំថ្មទោះរឹងក៏ដោយ
ក៏គង់និងបែកក្លាយទៅជាខ្សាច់
ទម្រាំបេះដូងខ្ញុំគឺជាសាច់
តើអោយរំពឹងអ្វីទៅ
សម្ដីគេស្ដីស្រាលៗ
តែអាចចាក់ដោតខ្ញុំអោយដេកឈឺ
អោយខ្ញុំខកចិត្តពេលដែលបានឮ
សុំរាប់អានជាបងប្អូន
លាក់អារម្មណ៍ប្រឹងញញឹម ធ្វើដូចទទួលយកបាន
សើចបន្លំធ្វើដូចក្លាហាន
ទាំងបេះដូងស្ទើរធ្លុះធ្លាយ
យល់អារម្មណ៍មួយនេះទេ អូខេទាំងមិនអូខេ
ពិតដូចមិនពិត ចិត្តមិនស្ងប់ទេ
ចង់ឃាត់តែមិនហ៊ាននិយាយ
ខំប្រឹងសម្ដែង រឹងមាំ
ធាតុពិតជាមនុស្សទន់ជ្រាយ
ម៉ោងបាយទឹកភ្នែក ស្រក់ហូរមកលាយ
មិនងាយបំភ្លេចបានភ្លាម អូខេតែមាត់
ដុំថ្មទោះរឹងក៏ដោយ
ក៏គង់និងបែកក្លាយទៅជាខ្សាច់
ទម្រាំបេះដូងខ្ញុំគឺជាសាច់
តើអោយរំពឹងអ្វីទៅ
សម្ដីគេស្ដីស្រាលៗ
តែអាចចាក់ដោតខ្ញុំអោយដេកឈឺ
អោយខ្ញុំខកចិត្តពេលដែលបានឮ
សុំរាប់អានជាបងប្អូន
លាក់អារម្មណ៍ ប្រឹងញញឹម
ធ្វើដូចទទួលយកបាន
សើចបន្លំ ធ្វើដូចក្លាហាន
ទាំងបេះដូងស្ទើរធ្លុះធ្លាយ
យល់អារម្មណ៍មួយនេះទេ អូខេទាំងមិនអូខេ
ពិតដូចមិនពិត ចិត្តមិនស្ងប់ទេ
ចង់ឃាត់តែមិនហ៊ាននិយាយ
ខំប្រឹងសម្ដែង រឹងមាំ
ធាតុពិតជាមនុស្សទន់ជ្រាយ
ម៉ោងបាយទឹកភ្នែក ស្រក់ហូរមកលាយ
មិនងាយបំភ្លេចបានភ្លាម អូខេតែមាត់
ខំប្រឹងសម្ដែង រឹងមាំ
ធាតុពិតជាមនុស្សទន់ជ្រាយ
ម៉ោងបាយទឹកភ្នែក ស្រក់ហូរមកលាយ
មិនងាយបំភ្លេចបានភ្លាម អូខេតែមាត់
យល់អារម្មណ៍មួយនេះទេ អូខេទាំងមិនអូខេ
ពិតដូចមិនពិត ចិត្តមិនស្ងប់ទេ
ចង់ឃាត់តែមិនហ៊ាននិយាយ
ខំប្រឹងសម្ដែង រឹងមាំ
ធាតុពិតជាមនុស្សទន់ជ្រាយ
ម៉ោងបាយទឹកភ្នែក ស្រក់ហូរមកលាយ
មិនងាយបំភ្លេចបានភ្លាម អូខេតែមាត់