នឹកប្រពន្ធផង កុំឱ្យអូននឹកតែឯងអី រវល់ម្តេចក្តី កុំភ្លេចលៃនឹកអូនផងណា ព្រឹកម្តង ថ្ងៃម្តង យប់ម្តង ប៉ុណ្ណឹងក៏បានជីវា ចង់ប្រាប់ថា ខាងនេះនឹកបងលើសហើយ នៅមិនសុខទេ មាសមេអូននឹកបងណាស់ ដៃអូនចង់ប៉ះ បេះដូងចង់ក្បែរត្រាណត្រើយ ពេលនេះអូនសែនរងា អូនចង់គេងជិតកៀកកើយ ឱ! ប្ដីអូនអ្ហើយ បងអ្ហើយអូនចង់តែយំ គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ ប្រពន្ធចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ​ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ អូនចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង
ពត៌មានផ្សេងៗ សូមចុច អែដមីន

ដំណាំធម្មជាតិក្បែរផ្ទះជួយសុខភាពល្អ

ដំណាំធម្មជាតិក្បែរផ្ទះជួយសុខភាពល្អ និងរកចំណូលប្រចាំថ្ងៃ ដំណាំ​របស់​ប្រជាពលរដ្ឋ​ដាំ​ក្នុង​ផើង​នៅ​ក្បែរ​ៗ​ផ្ទះ​របស់គាត់។ បន្លែ​ផ្សេងៗ​ដែល​លក់​នៅ​តាម​
Estimated read time: 1 min


ដំណាំធម្មជាតិក្បែរផ្ទះជួយសុខភាពល្អ និងរកចំណូលប្រចាំថ្ងៃ ដំណាំ​របស់​ប្រជាពលរដ្ឋ​ដាំ​ក្នុង​ផើង​នៅ​ក្បែរ​ៗ​ផ្ទះ​របស់គាត់។ 

បន្លែ​ផ្សេងៗ​ដែល​លក់​នៅ​តាម​ទីផ្សារ​សព្វថ្ងៃ ភាគច្រើន​សុទ្ធ​តែ​ជា​បន្លែ​ដាំ​ដោយ​ប្រើ​ប្រាស់​សារធាតុ​គីមីពុល​ ពោល​គឺ​ពន្លឿន​ការ​លូត​លាស់​របស់​ដំណាំ​ ឬ​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​​ធ្វើ​ឲ្យ​រីក​មាឌ​ជាដើម។ ទាំងនេះ​បាន​ក្លាយ​ជា​​កង្វល់​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ជា​អ្នក​បរិភោគ។

យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ត្រូវ​ការ​បន្លែ​ប្រមាណ​ជា ៤០០​តោន​ក្នុង​មួយ​ថ្ងៃ សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ទីផ្សារ។

ដោយ​សារ​តែ​តម្រូវ​ការ​បន្លែ​ទាំង​នេះ​ហើយ ទើប​តម្រូវ​ឲ្យ​កម្ពុជា​នាំ​ចូល​បន្លែ​ពី​ក្រៅ​ប្រទេស​។ មិន​ថា​តែ​បន្លែ​នាំ​ចូល ឬ​បន្លែ​ផលិត​ផ្ទាល់​នៅ​ក្នុង​ស្រុក​នោះ​ទេ ៥០%​ជា​បន្លែ​ដែល​មាន​សារធាតុ​គីមី​ពុល ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​អ្នក​បរិភោគ ខ្លាច​រអារ​ទទួល​ទាន ដោយ​បារម្ភ​ពី​សុខភាព។

ជាមួយ​នឹង​កង្វល់​ជា​ច្រើន​ទាំងនេះ​ ប្រជា​ពលរដ្ឋ​បាន​ងាក​ទៅ​រក​ការដាំ​បន្លែ​ដោយ​ខ្លួន​ឯង​នៅ​ក្បែរ​ផ្ទះ សម្រាប់​បរិភោគ​ផ្ទាល់​ខ្លួន និង​លក់​ដើម្បី​បង្កើន​ចំណូល​សម្រាប់​ក្រុម​គ្រួសារ។

អ្នកស្រី សុខ អេងលី រស់​នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ  ​បាន​និយាយ​ថា៖ «ចង់​ដាំ​បន្លែ​ខ្លួន​ឯង ព្រោះ​បើ​ទិញ​របស់​គេៗ​និយាយ​ថា​ ដាក់​គីមី​ដើម្បី​ទុក​បាន​យូរ។ ពេល​ហូប​ទៅ​មិន​ឆ្ងាញ់​ទេ ដូច​ជា​ត្រសក់​អី​តូច​ៗ​ទេ តែ​ពេល​មក​ដល់​ភ្នំពេញ​ធំៗ។ នេះ​តែង​ឮ​គេ​និយាយ​ ដល់​ពេល​អីចឹង​មិន​ចង់​ហូប​ ចង់​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង ដើម្បី​មានសុខ​ភាព​ល្អ​ទាំង​ខ្ញុំ និង​អ្នក​ហូប។ ហូប​ខ្លួន​ឯង​ខ្លះ និង​បាន​លក់​ខ្លះ»។

នេះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​អ្នក​ស្រី សុខ អេងលី ក្នុង​ការ​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង​ទេ កន្លង​មក​អ្នកស្រី​ក៏​បាន​ដាំ​បន្លែ​នៅ​លើ​ផ្ទៃ​ដី ទំហំ​១០​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ ដោយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ផ្ទះ។ ប៉ុន្តែ​កង្វះ​ការ​ថែ​ទាំ និង​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ឲ្យ​ទិន្នផល​មិន​បាន​សម​ប្រកប តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកស្រី​បាន​តស៊ូ​ជាមួយ​ការលំបាក​មួយ​ចំនួន​ដើម្បី​ពុះ​ពារ​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង​ និង​បាន​សិក្សា​ឈ្វេងយល់​បន្ថែម​ពី​​អ្នកជំនាញផ្នែកកសិកម្មផងនោះ អ្នកស្រី​បាន​​ផ្លាស់ប្តូរមក​ដាំ​បន្លែ​បន្តិច​បន្តួច​នៅ​ក្បែរ​ផ្ទះ។

អ្នកស្រី​ សុខ អេងលី៖ «ខ្ញុំ​បាន​ទៅ​កម្សាន្ត​នៅ​កន្លែង​កម្សាន្ត​មួយ ទៅ​មើល​កសិដ្ឋាន​គេ​នោះ ទោះ​បី​ជា​ដី​ពិបាក​ដាំ​បន្លែ​យ៉ាង​ណា​ក៏​គេ​ដាំ​បន្លែ​បាន​ល្អ​ដែរ»។

មិន​ខុស​ពី​ការងារ​ផ្សេងៗ​នោះ​ទេ នៅ​ពេល​ចាប់​ផ្តើម​ដំបូង អ្នកស្រី​បាន​ជួប​ប្រទះ​នឹង​បញ្ហ​លំបាក​មួយ​ចំនួន ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បាន​បោះ​ជំហាន​ទៅ​មុខ​ដោយ​ការតស៊ូ​ព្យាយាម​រហូត​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត។ បញ្ហា​លំបាក​ដែល​អ្នកស្រី សុខ អេងលី បាន​ជួប​ប្រទះ​នោះ​គឺ​ កត្តា​​សត្វ​ល្អិត​ចង្រៃ​បំផ្លាញ​ដំណាំ ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​ខាងលើ​ សឹង​តែបោះ​បង់​ចោល​ការដាំ​បន្លែ​ទាំង​នោះ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រជា​ពលរដ្ឋ​មួយ​រូប​ទៀត ដែរ​ស្ថិត​នៅ​សង្កាត់​ក្បាល​កោះ ដែល​ផ្លាស់​ប្តូរ​ពី​ទម្លាប់​ទិញ​បន្លែ​ពីផ្សារ ​មក​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង ក៏​បាន​ជួប​បញ្ហា​លំបាក​ៗ​ដូច​គ្នា​ផងដែរ។ ការប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ អ្នកស្រី លី មេសា បាន​ទទួល​លទ្ធផល​ជា​វិជ្ជមាន។

អ្នកស្រី លី​ មេសាឲ្យ​ដឹងថា៖ «ទោះ​បី​ជា​យើង​រស់​នៅ​ជាប់​ទន្លេ​ក៏​ដោយ ក៏​មិន​បា្រកដ​ថា​ដី​ល្អ​អាច​ដាំ​បន្លែ​បាន​នោះ​ដែរ បើ​យើង​ខ្វះ​ការតស៊ូ ដី​ឥដ្ឋ​ដំ​មិន​បែក​ផង​នោះ។ ខ្ញុំ​គិត​ថា​ប្រហែល​ជា​ដាំ​មិន​កើត​ទេ​មើល​ទៅ​ ​តែ​ដោយ​សារ​ខ្ញុំ​ចេះ​តែ​ដាក់​ជី​ធម្មជាតិ​ទៅ ក៏​ទទួល​បាន​ផល​ល្អ»។

ទោះ​បី​ជា​មាន​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​របស់ អ្នកស្រី លី​ មេសា ក៏​ដោយ គាត់​អាច​បង្កើត​ថ្នាំ​សម្លាប់​សត្វ​ល្អិត តាម​បែប​ធម្មជាតិ ដោយ​មិន​ចំណាយ​លុយ​ទៅ​ទិញ​គេ​ទេ។ ថ្នាំ​ទាំង​នោះ​ផ្សំ​ចេញ​ពី មើម​រមៀត សឹ្លកគ្រៃ ជាដើម។

បន្ទាប់​ពី​ការដាំ​រយៈ​ពេល​១​ខែ​ពេញ ក្រៅពី​ទទួល​បាន​បន្លែ​បរិភោគ​ខ្លួន​ឯង ដំណាំ​បន្តិច​បន្តួច​ក្បែរ​ផ្ទះ​នេះ​អាច​រក​ចំណូល​ប្រចាំ​គ្រួសារ​បាន​ផង​ដែរ ដែល​ផ្តល់​ផល​ឲ្យ​ពួកគាត់​ប្រមាណ​ជា ២០០០០០ រៀល​ក្នុង​មួយ​ថ្ងៃ។ បទពិសោធ​របស់​ពួក​គាត់​ទាំង​ពីរ​នាក់​ ធ្វើ​ឲ្យ​គាត់​សង្ឃឹម​ថា​វា​ជា​គំរូ និង​ជា​ការលើក​ទឹក​ចិត្ត​ដល់​កសិករ​ផ្សេង​ទៀត​នៅ​ក្នុង​ភូមិ​ ក៏​ដូច​ជា​នៅ​ទូទាំង​ប្រទេស ឲ្យ​ប្រើ​ប្រាស់​ដី​ទំនេរ​ក្បែរ​ផ្ទះ ដើម្បី​ដាំ​ដំ​ណាំ។

អ្នកស្រី លី មេសា ​៖ «យើង​មាន​ដី​ទំនេរ​ចឹង ខ្ញុំ​ចង់​ឲ្យ​នាំគ្នា​ដាំ​បន្លែ​គ្រប់​ប្រភេទ ដែល​ទី​តាំង​ណា​ក៏​អាច​ដាំ​បាន​ មិន​ឲ្យ​ចន្លោះ​ដី​ចោល​នោះ​ទេ យើង​អាច​ដាំ​បាន​ទាំងអស់ ដូច​ជា​ត្រឡាច ននោង គ្រប់​សព្វ​បែប​យ៉ាង»។

យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា ផលិត​ផល​កសិកម្ម​បាន​ចូល​រួម​ចំណែក ៣៥% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប និង​៥៦%​នៃ​ការផ្តល់​ការងារ​ក្នុង​ទីផ្សារ​ការងារ​សរុប។ ផលិត​ផល​ចម្បង​ក្នុង​វិស័យ​នេះ​រួមមាន ស្រូវ​អង្ករ កៅស៊ូ ពោត បន្លែ គ្រាប់​ស្វាយ​ចន្ទី និង​ដំឡូង​មី។ ការនាំ​ចេញ​ផលិត​ផល​កសិកម្ម​មិន​ទាន់​កែ​ច្នៃ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​៩០%​នៃ​ការនាំ​ចេញ​ផលិត​ផល​កសិកម្ម​សរុប។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ថា ​ កម្ពុជា​នឹង​ជំរុញ​ល្បឿន​នៃ​ការ​ដាំដុះ​បន្លែ​ផ្លែឈើ​ឲ្យ​បាន ៦​ម៉ឺន​តោន ក្នុង​១​ឆ្នាំ ដើម្បី​ឆ្លើយ​តប​នឹង​សេចក្ដី​ត្រូវ​ការ​ក្នុង​ស្រុក ក៏​ដូចជា​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស។

លោក​​​រដ្ឋមន្ត្រី វេង សាខុន បាន​បញ្ជាក់​ទៀត​ថា ដើម្បី​សម្រេច​គម្រោង​នេះ រដ្ឋាភិបាល​នឹង​ផ្ដល់​ជា​កញ្ចប់​ថវិកា​ចំនួន ៣០​លាន​ដុល្លារ សម្រាប់​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត​អនុវត្ត។ លោក​បន្ថែម​ថា រដ្ឋាភិបាល​នឹង​ជួយ​ផ្នែក​បច្ចេកទេស និង​ប្រព័ន្ធ​ធារាសាស្ត្រ​ដល់​ប្រជា​កសិករ ដែល​មាន​ដី​ចម្ការ​ធ្វើ​ដោយ​គ្មាន​ជាតិ​គីមី តាម​រយៈ​កិច្ច​សន្យា​ប្រមូល​ទិញ និង​ការ​ចរចា​តម្លៃ​គ្នា។ ដោយ​ផ្អែក​លើ​គម្រោង​នេះ កម្ពុជា​​សង្ឃឹម​ថា​នឹង​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ក្រៅ​ប្រទេស​ចាប់​ពី​ឆ្នាំ​២០១៩​ខាង​មុខ​​នេះ​ត​ទៅ។

បច្ចុប្បន្ន កម្ពុជា​បាន​នាំ​ចូល​បន្លែ​ចម្រុះ​ពី​ក្រៅ​ប្រទេស​ចំនួន ២០០​តោន ទៅ​ជាង ៤០០​តោន ក្នុង​១ថ្ងៃៗ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ បន្លែ​ទាំង​នោះ​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក្នុង​តម្លៃ​ជាង ២០០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ៕

អត្ថបទដោយ ​៖ ផល សុផានិត

ប្រភពដើម ‌៖ https://khmer.rvasia.org

សម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ

إرسال تعليق

សូមចុចប៉ូតុងខាងក្រោម
សេចក្ដីបញ្ជាក់
ខ្ញុំសុំធ្វើការបញ្ជាក់ផងដែរថារាល់ទិន្នន័យទាំងអស់ដែលបានដាក់ផ្សាយឡើងគ្រាន់តែជាការរៀនអំពីវែបប្លក់ប៉ុណ្ណេះ ៕
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.