នឹកប្រពន្ធផង កុំឱ្យអូននឹកតែឯងអី រវល់ម្តេចក្តី កុំភ្លេចលៃនឹកអូនផងណា ព្រឹកម្តង ថ្ងៃម្តង យប់ម្តង ប៉ុណ្ណឹងក៏បានជីវា ចង់ប្រាប់ថា ខាងនេះនឹកបងលើសហើយ នៅមិនសុខទេ មាសមេអូននឹកបងណាស់ ដៃអូនចង់ប៉ះ បេះដូងចង់ក្បែរត្រាណត្រើយ ពេលនេះអូនសែនរងា អូនចង់គេងជិតកៀកកើយ ឱ! ប្ដីអូនអ្ហើយ បងអ្ហើយអូនចង់តែយំ គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ ប្រពន្ធចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង គេងមើលរូបថត នឹកពេកទឹកភ្នែកជ្រាបចេញ ឱ! ប្ដីសម្លាញ់ អូនស្នេហ៍មិនមែនលំៗ បងជាដង្ហើម ជាកម្លាំងចិត្តដ៏ធំ បងស៊ូ​ បងខំ តស៊ូមិនខ្លាចនឿយហត់ ញ៉ាំបាយឱ្យច្រើន ចូលគេងកុំនៅយប់ពេក លង់លក់ដំណេក សុបិនឃើញអូនផងពៅ អូនចង់ប្រាប់ប្ដីថា ស្រឡាញ់ដល់ចាស់សក់ស្កូវ ស្រឡាញ់តទៅ រហូតដល់ចាស់កោងខ្នង
ពត៌មានផ្សេងៗ សូមចុច អែដមីន

ចិញ្ចឹមមាន់ភ្ញាស់យកកូន

កសិករចិញ្ចឹមមាន់ភ្ញាស់យកកូនជួបបញ្ហាលក់មិនចេញ ដោយសារតែជំងឺកូវីដ១៩ កសិករចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ នៅក្នុងភូមិល្វា ឃុំពេជចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្ន
Estimated read time: 1 min

កសិករចិញ្ចឹមមាន់ភ្ញាស់យកកូនជួបបញ្ហាលក់មិនចេញ ដោយសារតែជំងឺកូវីដ១៩ កសិករចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ នៅក្នុងភូមិល្វា ឃុំពេជចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីឧបសគ្គ ដោយសារតែជំងឺកូវីដ១៩រយៈពេល៤ ខែនេះ កូនមាន់ដែលភ្ញាស់កូនបានមកលក់មិនដាច់ក្នុងពេលផ្ទុះជំងឺកូវីដ១៩ ធ្វើឱ្យជីវភាពគ្រួសារធ្លាក់ចុះ។

លោក ចាន់ សាមុត អាយុ៥១ឆ្នាំ ជាម្ចាស់កសិឋានចិញ្ចឹមមាន់ខ្នាតតូចម្នាក់នៅក្នុងភូមិល្វា នៅព្រឹកថ្ងៃទី ១៥ ខែមិថុនានេះ បានឲ្យដឹងថា៖ ប៉ុន្មានខែនេះ ពេលជំងឺកូវីដផ្ទុះឡើង ដូច្នេះ មុខរបរចិញ្ចឹមមាន់ភ្ញាស់យកកូនរបស់គាត់ជួបការលំ បាកខ្លាំង ព្រោះតែកូនមាន់ដែលភ្ញាស់បានលក់មិនដាច់ជាង ៤ខែមកហើយ ពោលគឺចាប់តាំងពីព្រឹត្តិការ ២០ កុម្ភៈ។

លោកបានរម្លឹកថា កាលពីមិន ទាន់ផ្ទុះជំងឺកូវីដ លោកមានមេមាន់ ជាង៤០០ក្បាល សម្រាប់យកពង ភ្ញាស់ចេញជាកូនលក់ ប៉ុន្តែក្រោយ ពីផ្ទុះកូវីដមក លោកលក់មេមាន់នៅ សល់ត្រឹមតែ ១២០ក្បាលប៉ុណ្ណោះ ព្រោះបើទុកមេច្រើនក៏គ្មានអ្នកទិញកូនមាន់ដែរ។

កសិកររូបនេះឱ្យដឹងថា កាលមិនទាន់មានជំងឺកូវីដ រូបលោកអាចភ្ញាស់កូនមាន់លក់ក្នុងមួយខែចន្លោះពី ២៧០០ ក្បាល ទៅ ៣០០០ ក្បាលដោយក្នុងតម្លៃ ៤ ០០០ ទៅ ៥ ០០០ រៀល ក្នុង១ក្បាល។

ប៉ុន្តែចាប់ពីខែកុម្ភៈ ដល់ខែឧសភា ពេលជម្ងឺកូវីតកើតខ្លាំង កូនមាន់គាត់លក់មិនដាច់ នៅសល់រាប់ម៉ឺនកូន គ្មានអ្នក​ទិញ​យកទៅចិញ្ជឹមឡើយ។ ដូច្នេះកូនមាន់នៅសាលគាត់មិនបានត្រៀមលក្ខណៈធ្វើទ្រុងទុកកូនមាន់នោះទេ ធ្វើឱ្យខ្វះទ្រុងខ្វះជម្រកកូន មាន់ត្រូវខ្យល់ ត្រូវទឹកភ្លៀង ឈឺងាប់បាត់បង់ទុនយ៉ាងច្រើន។ ប៉ុន្តែនៅខែដើមខែមិថុនា នេះមានគេកុម្ម៉ង់ទិញកូនមាន់ខ្លះៗដែរត្រឹមពី ៥០ ទៅ ១០០ក្បាល ប៉ុណ្ណោះ។

លោក ចាន់ សាមុត បានបញ្ជាក់ ឲ្យដឹងទៀតថា មុនពេលបើកកសិដ្ឋានចិញ្ចឹមមាន់នេះ លោកក៏បានទទួលការបង្ហាត់បង្រៀនចិញ្ចឹមមាន់ ពីអង្គការនានាជាដៃគូ របស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ហើយក៏ចាប់ចិញ្ចឹមមេមាន់យកពងរយៈ ៤ឆ្នាំហើយអាចថាជាការជោគជ័យផងដែរ។

ការចិញ្ចឹមមាន់នេះគឺប្រើវិធីសាស្ត្រសម័យ ដោយយកទឹក ស្ពេម(មេជីវិត)ពីមាន់ឈ្មោលមកចាក់លើមាន់មេដើម្បីយកពង ហើ យពេលបានពង គាត់យកមកភ្ញាស់ក្នុងទូរអគ្គីសនី ដែលមានចំនួន ៤ គ្រឿងផងដែរ ដោយក្នុងមួយគ្រឿងអាចភ្ញាស់ពងមាន់បាន ១០៥៦ពង។

ក្រោយមកគាត់ក៏មានម៉ាស៊ីនផ លិតចំណីមាន់ដោយខ្លួនឯងផងដែរ គឺមិនបានចំណាយទិញចំណីមាន់ពីទីផ្សារទៀតឡើយ៕

អត្ថបទដោយ ៖ ឈៀងថារិទ្ធ
ប្រភពដើម ៖ https://www.kampucheathmey.com
កែសម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ

Post a Comment

សូមចុចប៉ូតុងខាងក្រោម
សេចក្ដីបញ្ជាក់
ខ្ញុំសុំធ្វើការបញ្ជាក់ផងដែរថារាល់ទិន្នន័យទាំងអស់ដែលបានដាក់ផ្សាយឡើងគ្រាន់តែជាការរៀនអំពីវែបប្លក់ប៉ុណ្ណេះ ៕
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.