បទ ៖ កុំប៉ះសង្សារខ្ញុំ
ច្រៀងដោយ ជ័យ សុវ៉ាត
រចនាវីឌីអូ និង រូបភាពដោយ ស្រីតូច
បងគិតថាបងមានសំណាងបានអូននៅជិតជីវិតរឹតមានន័យ
អូនកុំបាច់គេងភ័យបារម្មណ៏ថាបងងាករ វៀវវេរប្រួលប្រែ
បើអោយបងទៅចាប់អារម្មណ៏ជាមួយនិងអ្នកផ្សេងទៅមិនរួចទេ
មានត្រឹមអូនម្នាក់ក្បែរបងគ្រប់គ្រាន់ពេកហើយ។
តើជានិស្ស័យឬអ្វីអោយថ្លៃចូលក្នុងជិវិតបង
អូនចូលមកបង្កើតក្តីសុខបំពេញបំណងដែលបងធ្លាប់ប៉ង
អូនជាមនុស្សស្រីម្នាក់សំខាន់ ហើយមានឥទ្ធិពលក្នុងបេះដូងបង
កែប្រែទម្លាប់ខុសឆ្គង កន្លង ពេលនៅក្បែរថ្លៃ។
កាន់ដៃបងមក…អូន…ណា
ពេលអូនមានទុក្ខ ផ្អែកស្មាររៀមរ៉ា
យើងដើរទៅមុខកុំខ្លាចរអារ
អូនទៅទីណា បងនឹងតាមអូនទៅទីនោះ។
មិនដឹងប្រាប់ពីទំហំចិត្តបងយ៉ាងណាទេ
ដឹងត្រឹមថា ស្រឡាញ់ចង់ក្បែរលើសពីពាក្យសង្សារ
បារម្មណ៏ក៏បារម្មណ៏ហើយក៏ត្រូវការ
ប្រាប់បែបណាដឹងត្រឹមថាខ្វះមិនបាន
បើសិនស្អែកព្រះអាទិត្យត្រូវរលត់
បងប្រាកដមានតែអូនម្នាក់ក្បែរប្រាណ
បងមិនហ៊ានសន្យាថាធ្វើបាន
តែកល្យាណអូនចាំមើលខ្លួនឯងចុះ
បងស្មោះប៉ុន្មានភាគរយ។